ទំព័រដើម សមាសភាពថ្នាក់ដឹកនាំ ជីវប្រវត្តិថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា

ដោយ armyweb

ជីវប្រវត្តិសង្ខេប

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា

អគ្គមេបញ្ជាការរងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

 

នាម និងគោត្តនាមៈ មាស សុភា                  អក្សរឡាតាំងៈ MEAS SOPHEA

ឋានន្តរស័ក្តិ          : នាយឧត្តមសេនីយ៍ផ្កាយមាសបួន       អត្តលេខៈ ០០០០១៦

មុខតំណែង          : អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក

ថ្ងៃខែឆ្នាំកំណើត    :​ ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ១៩៥៥

ទីកន្លែងកំណើត    : ភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត

សញ្ជាតិ               : សញ្ជាតិ ខ្មែរ      ជនជាតិ ខ្មែរ                               សាសនា ព្រះពុទ្ធ

ទីលំនៅបច្ចុប្បន្ន    : ផ្ទះលេខ ៣៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌ័ទួលគោក​​ រាជធានីភ្នំពេញ

កម្រិតវប្បធម៌        : ថ្នាក់ទី ១២ / ១២

ភាសាបរទេស      : ភាសាវៀតណាម

សញ្ញាបត្រឯកទេស  : បណ្ឌិតសភាវិទ្យាសាស្រ្តយោធា

ឆ្លងកាត់ការប្រយុទ្ធ និងការដឹកនាំប្រយុទ្ធ   : ពីឆ្នាំ ១៩៧០ – ១៩៧៥ បានចូលរួម

ក្នុងការប្រយុទ្ធ ក្នុងចលនាតស៊ួរំដោះ ជាតិកម្ពុជា : ពីឆ្នាំ ១៩៨៥ – ១៩៩៩ បានដឹកនាំ ការប្រយុទ្ធនូវបណ្តាសមរភូមិ ប្រយុទ្ធទូទាំងប្រទេស ក្នុងតួនាទី ជាប្រធានស្នងការប្រយុទ្ធ ជានាយការិយាល័យទី ៣ និងជានាយរងអគ្គសេនាធិការ

ឳពុកឈ្មោះ          : មាស ណូរ៉ា               ឆ្នាំកំណើត : ១៩៣២ (ស្លាប់)

ម្តាយឈ្មោះ          : គង់ លន់                   ឆ្នាំកំណើត​ : ១៩៣៤ (ស្លាប់)

ប្រពន្ធឈ្មោះ         : ឈរ បូរី                    ឆ្នាំកំណើត : ១៩៥៧

មានកូនចំនួន ០៤នាក់ : ស្រី ០៣នាក់ ប្រុស ០១នាក់

 

រយៈពេលឆ្លងកាត់ ការសិក្សាៈ

ពីកុមារភាពសិក្សានៅសាលាបឋមសិក្សាបានៀវ នាស្រុកកំណើត

ពីឆ្នាំ ១៩៦៩ – ១៩៧០   : សិក្សានៅវិទ្យាល័យ ឈូក

ពីឆ្នាំ ១៩៧៥ – ១៩៧៧  : បានសិក្សាបន្ត និងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅ វៀតណាម

ពីឆ្នាំ ១៩៨២ – ១៩៨៥   : ចូលសិក្សាវគ្គបណ្តុះបណ្តាលបញ្ជាការ សេនាធិការ នៅ

វិទ្យាស្ថានយោធា ដាឡាត់ នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម

ពីឆ្នាំ ២០០៥ – ២០១០   : បានចូលរួមវគ្គសិក្សាស្រាវជ្រាវ ថ្នាក់បណ្ឌិតសភា

វិទ្យាសាស្ត្រយោធា និងបានទទួលនូវ សញ្ញាបត្រ

បណ្ឌិតយោធា ដែលទទួលស្គាល់ដោយក្រសួងអប់រំ និង

បណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយម

វៀតណាម ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១០។

 

រយៈពេលបម្រើការងារៈ

ចូលបំរើកងទ័ពនៅឆ្នាំ ១៩៧០ ជាយុទ្ធជន នៃកងទ័ពរណសិរ្សចលនាតស៊ូរំដោះ ជាតិកម្ពុជា។

ពីឆ្នាំ ១៩៧៩-១៩៨០   : អនុប្រធានមន្ទីរស៊ើបការស្រាវជ្រាវ អគ្គសេនាធិការ

នៃកងទ័ពប្រជាជនកម្ពុជា

ពីឆ្នាំ ១៩៨០-១៩៨២    : នាយខុន្ទកាល័យក្រសួងការពារជាតិ និងជានាយ

ខុន្ទកាល័យអគ្គសេនាធិការ នៃកងទ័ពប្រជាជនកម្ពុជា

ពីឆ្នាំ ១៩៨៥-១៩៩០    : វរសេនីយ៍ឯកប្រធានស្នងការប្រយុទ្ធ អគ្គសេនាធិការ

នៃកងទ័ពប្រជាជនកម្ពុជា

ពីឆ្នាំ ១៩៩០-១៩៩១    : ឧត្តមសេនីយ៍ត្រី ប្រធានស្នងការប្រយុទ្ធ និងជាអនុប្រធាន

អគ្គសេនាធិការនៃកងទ័ពប្រជាជនកម្ពុជា

ពីឆ្នាំ​ ១៩៩១-១៩៩២    :ឧត្តមសេនីយ៍ទោ ប្រធានស្នងការប្រយុទ្ធ និងជាអនុប្រធាន

អគ្គសេនាធិការនៃកងទ័ពប្រជាជនកម្ពុជា

ពីឆ្នាំ ១៩៩២-១៩៩៣   :ឧត្តមសេនីយ៍ឯកបម្រុង អនុប្រធានអគ្គសេនាធិការ

នៃកកងទ័ពប្រជាជនកម្ពុជា

ពីឆ្នាំ ១៩៩៣-១៩៩៤   : នាយឧត្តមសេនីយ៍ នាយរងអគ្គសេនាធិការ នៃកងយោធ

ពលខេមរភូមិន្ទ

ពីឆ្នាំ ១៩៩៥-១៩៩៩    : ឧត្តមសេនីយ៍ឯក នាយរងអគ្គសេនាធិការ នៃកងយោធ

ពលខេមរភូមិន្ទ

ពីឆ្នាំ ១៩៩៩-២០០៤    : ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពល

ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

ពីឆ្នាំ ២០០៤-បច្ចុប្បន្ន   : នាយឧត្តមសេនីយ៍ផ្កាយមាសបួន អគ្គមេបញ្ជាការរង

នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ

កងទ័ពជើងគោក ។

ដោយមានគុណបំណាច់ដ៏ធំធេង ក្នុងបេសកកម្ម ការពារ និង​

កសាងជាតិមាតុភូមិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានបំពាក់ នូវ គ្រឿងឥស្សរិយយសការពារជាតិ ស្ថាបនាជាតិ ថ្នាក់ មាស ប្រាក់ សំរិទ្ធ និងគ្រឿង

ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ៈ ធិបឌិន្ទ មហាសេនា អស្សឬទ្ធិ សេនា ជ័យសិទ្ធ មហាសិរីវឌ្ឍន៍ និងបានបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ ជាតុបការ ព្រមទាំងឥស្សរិយយសថ្នាក់ជាតិ អន្តរជាតិ ជាច្រើនទៀត។

 

Leave a Comment