ពិធីសំណេះសំណាល ឆ្នាំថ្មី ជាមួយយោធិនពិការ នៅមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ

ក្នុងនាមគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី ៥ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្ត បន្ទាយមានជ័យ រួមនឹងមន្ត្រីរាជការ នាយទាហានជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី ៥ និងលោកឧកញ៉ា លោកជំទាវ ជាសប្បុរសជន ជាច្រើនរូបទៀត បានអញ្ជើញជាអធិបតី ក្នុងពិធី ជួបសំណេះសំណាល អបអរសាទរ ឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ជាមួយបងប្អូនយោធិនពិការ ដែលកំពុងរស់នៅ មណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤។

មានប្រសាសន៍​ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍  មាស សុភា បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត  ឯកឧត្តមអគ្គមេបញ្ជាការ​ ជូនចំពោះបងប្អូនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣៧១ តេជោភ្នំឆ័ត្រទាំងអស់។

ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បាននាំយកអំណោយអបអរឆ្នាំថ្មី ជូនគ្រួសារយោធិនពិការទាំង ២១០គ្រួសារ​ ដោយក្នុង១គ្រួសារទទួលបាន៖ ថវិកា ៣ម៉ឺនរៀល អង្ករ៥០គីឡូ ត្រីខ មី ប៊ីចេង ទឹកសុទ្ធ និង បាននាំយកថវិកា ឯកឧត្តមផ្ទាល់ផ្តល់ជូន មណ្ឌល ចំនួន ៤ លានរៀល។ ឯកឧត្តម ក៏បានសម្តែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលតែងយកចិត្តទុកដាក់ជួយដល់បងប្អូនជនពិការ៕

Be the first to comment

Leave a Reply

Your email address will not be published.


*