ពិធីប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ ២០១៣ របស់ការិយាល័យទី ២ កងទ័ពជើងគោក

ទន្ទឹម នឹងការប្តេជ្ញាចិត្ត បន្តពង្រឹងការងារជំនាញ បន្តជម្រុញការងារ ហ្វឹកហ្វឺនបង្កើន សមត្ថិភាព ជម្រុញការរៀនសូត្រ ផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រ ទំនាក់ទំនងល្អ ជាមួយសមត្ថិកិច្ច មូលដ្ឋាន អាជ្ញាធរដែនដី និងការកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាមណ្ឌល របស់នាយទាហាន នាយទាហានរង ពលទាហាន ការិយាល័យទី ២ កងទ័ពជើងគោក ដែលបាន ផ្សព្វផ្សាយ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅឆ្នាំ២០១៤ នាថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០១៤ នេះ ការិយាល័យទី ២ ក៏បានផ្សព្វផ្សាយ នូវទិសដៅបន្តសម្រាប់ ការអនុវត្តន៍ ដើម្បីសម្រេចភារកិច្ច ត្រៀម សហការ ការពារបូរណភាពដែនដី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ពីជំនាញ ស្រាវជ្រាវ ស៊ើបការណ៍ ទាំងក្នុងពេលប្រទេសមានសង្គ្រាម និងក្នុងពេលប្រទេស មានសន្តិភាពពេញលេញ ដែលបានបង្ហាញ ពីភារកិច្ចមមាញឹក របស់អង្គភាពនេះ ដែលគ្រប់បណ្តាប្រទេសលើសកលលោក បានរក្សានូវតួនាទី របស់អង្គភាពនេះ ដើម្បីកិច្ចការពារជាតិ ដើម្បីស្ថេរភាពសង្គម របស់ខ្លួន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ក៏បានឧទ្ទេសនាមពី បទពិសោធន៍ នៃតួនាទី របស់កម្លាំងស៊ើបការណ៍ ក្នុងរយៈពេលសង្គ្រាមផ្ទៃក្នុង កន្លងមក ព្រមទាំងបានឆ្លុះបញ្ចាំង ពីតួនាទី របស់កម្លាំងនេះ ក្នុងពេលប្រទេសស្ថិតក្នុងសុខ សន្តិភាពពេញបរិបូណ៍។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានបទអន្តរាគមន៍ តាមបណ្តាផ្នែក ស្នាក់ការ និងមណ្ឌលដើម្បីបង្ហាញ បទពិសោធន៍ នៃការសម្រេចភារកិច្ច កន្លងមក មានគុណសម្បត្តិ​និងគុណវិបត្តិ ក្នងន័យរៀបចំ កែលម្អ ដើម្បីឲ្យ ការអនុវត្តន៍ ភារកិច្ចបន្តទទួលបានជោគជ័យ។ អង្គពិធីក៏មាន ការប្រគល់ជូននូវប័ណ្ណ សរសើរ របស់ក្រសួង ការពារជាតិ អគ្គបញ្ជការ និងមេបញ្ជាការកងទ័ពជើងគោក ជូននាយទាហាន មានសា្នដៃល្អផងដែរ៕

Be the first to comment

Leave a Reply

Your email address will not be published.


*