ពិធីប្រជុំផ្សព្វផ្សាយ សមាភាពក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ចុះមូលដ្ឋានក្នុងខេត្តព្រះវិហារ

ក្នុងឱកាសបើកកិច្ចប្រជុំ ផ្សព្វផ្សាយ សមាសភាពក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ចុះមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល កម្ពុជា និងលិខិតបទដ្ឋានពាក់ពន្ធ័នានា កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមក នេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ ពីស្ថានភាពភូមិសាស្ត្រ និងជីវភាពប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសលទ្ធផលសំខាន់ៗ ដែលសម្រេចបាន ក្នុងឆ្នាំ ២០១៣ កន្លងមក ជាអាទិ៍ ការងារគ្រប់គ្រងដីធ្លី ការងារវិនិយោគ របស់ក្រុមហ៊ុនឯកជន ការងារកសិកម្ម ការងារអប់រំ ការងារសុខាភិបាល ព្រមទាំងបញ្ហាប្រឈម និងការដោះស្រាយ បញ្ហាបន្ទាន់ចំពោះមុខ មួយចំនួនទៀត ដែលបណ្តាមន្ទីរ អង្គភាព ស្ថាប័ន ពាក់ពន្ធ័ សមត្ថកិច្ច មូលដ្ឋានបានរួមគ្នា អនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាព។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង និងស្រុក ទូទាំងខេត្តព្រះវិហារ បានសម្តែងនូវ មោទនភាពចំពោះ ចំណាត់ការ ដ៏ល្អប្រសើរ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានប្តេជ្ញារួមគ្នា ទទួលយកតួនាទី ភារកិច្ច ជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល អណុវត្តន៍ឲ្យមាន ប្រសិទ្ធភាព ។ឯកឧត្តម ក៏បានបញ្ជាក់ជូន ពីភារកិច្ច របស់ក្រុមការងារ ដែលជាស្ពានចម្លង នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅដល់មូលដ្ឋាន និងពាំនាំ ពីស្ថានភាពរបស់ប្រជាពលរដ្ឋ ជម្រាបជូនរាជរដ្ឋាភិបាល។

Be the first to comment

Leave a Reply

Your email address will not be published.


*