ពិធីជួបសំណេះសំណាល ជាមួយ អតីតនាយទាហាន កងទ័ពជើងគោក ក្នុងវគ្គនយោបាយ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម

ក្នុងឱកាសបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ត្រី ង្វៀង តាន់តាយ នាយរង វិទ្យាស្ថាននយោបាយ ព្រមទាំងអស់លោក លោកស្រី នាយក នាយករង នៃវិទ្យាស្ថាន មួយចំនួនទៀត បានអញ្ជើញ ជួបសវនាការ ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងឯកឧត្តម មេបញ្ជាការរង នាយ នាយរងសេនាធិការ និងនាយទាហានជាន់ខ្ពស់ ជាច្រើនរូបទៀត នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋាន កងទ័ពជើងគោក។

ឯកឧត្តមឧត្តមសេនីយ៍ត្រី ង្វៀង តាន់តាយ បានបញ្ជាក់ពីគោលបំណង និងសំណូមពរ របស់ប្រតិភូ កងទ័ពប្រជាជនវៀតណាម នាឱកាសនេះ ក្នុងន័យស្វែងយល់ពីសភាពការណ៍ នយោបាយនៃការកសាង អភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងរួមចំណែកផ្តល់នូវបទពិសោធន៍ នៃសភាពការណ៍នៅវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ការងារ ពិសេសលើការងារ កសាងកងយោធពលខេមរភូមិន្ទ និងកិច្ចសហការ របស់កងទ័ពប្រជាជនវៀតណាម ស្របតាម អនុស្សារណៈយោគយល់គ្នា រវាងក្រសូងការពារជាតិប្រទេសទាំងពីរ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស​ សុភា បានសម្តែង នូវការអបអាសាទរ វត្តមានគណៈប្រតិភូ ដែលបានបំពេញភារកិច្ច នយោបាយ និងជាសាស្រ្តាចារ្យ ប្រកបដោយបទពិសោធន៍ ក្នុងជួរ កងកម្លាំងប្រដាប់អាវុធ ប្រជាជនវៀតណាម ដែលធ្លាប់បានបង្រៀន ផ្តល់នូវចំណេះដឹង បទពិសោធន៍ ជូនបណ្តានាយទាហាននៃកងយោធពលខេមរភូមិន្ទ យល់ដឹងពីការងារនយោបាយពិសេសការងារអប់រំចិត្តសាស្ត្រកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ត្រី ង្វៀង តាន់តាយ និងឯកឧត្តមឧត្តមសេនីយ៍ ទោ ង្វៀង ឌិនចៀន បានសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ដែលបានផ្តល់នូវអនុសាសន៍ ល្អៗ សម្រាប់ការបន្តស្វែងយល់ ពីទំនាក់ទំនងសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ និងមានជំនឿ លើការសិក្សានយោបាយ របស់នាយទាហាន និងឈានទៅពង្រឹងប្រៀបឈ្នះ របស់កងយោធពលខេមរភូមិន្ទ៕

Be the first to comment

Leave a Reply

Your email address will not be published.


*