ស្នងការប្រយុទ្ធ កងទ័ពប្រជាជន វៀតណាម ជួបសម្តែង ការគួរសម ឯកឧត្តម មាស សុភា

0101ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអនុញ្ញាតឲ្យគណៈប្រតិភូស្នងការ ប្រយុទ្ធ កងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ ចិន អាញ់វិញ ប្រធានស្នងការប្រយុទ្ធ អគ្គសេនាធិការ កងទ័ពប្រជាជនវៀត ណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល គណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។

មានប្រសាសន៍ ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានសម្តែង កិច្ចស្វាគមន៍ចំពោះ គណៈប្រតិភូ និងបានបញ្ជាក់ពីកិច្ចសហការ កន្លងមក ដែលភាគីមិត្ត បានជួយបណ្តុះបណ្តាលធនធានមនុស្ស ជួយជួសជុលគ្រឿងចក្រ ជួយព្យាបាលជម្ងឺជូន ប្រជាជន និងជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ នានាតាមបណ្តា កងឯកភាព របស់កងទ័ពជើងគោក។ ឯកឧត្តម ក៏បានសម្តែងអំណរគុណចំពោះស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ដែលនៅតែរក្សាប្រពៃណីយ៍ ជួយដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងបានស្នើរ ដល់ផាគីមិត្ត បន្តជួយផ្លាស់ប្តូរ ពត៌មានគ្នា ដកពិសោធន៍ តាមរយៈការផ្លាស់ប្តូរគណៈ ប្រតិភូ ទាំងពីរ ដើម្បីពង្រឹង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ យូរអង្វែងរវាង កម្ពុជា និងវៀតណាម៕

Be the first to comment

Leave a Reply

Your email address will not be published.


*